012 631 260 contact@suria-digital-marketing.com #718E, Street SOS, Phnom Penh

ហេតុផលទាំង5​ ដែលលោកអ្នកគួរផ្សព្វផ្សាយលើ Facebook

1⃣ អតិថិជនលោកអ្នកប្រើហ្វេសបុក

💡
ហ្វេសបុកមានចំនួនអ្នកប្រើ​ច្រើនជាងចំនួនប្រជាជនចិនសរុបទៅទៀត! ដោយមានសមាជិក ចំនួន 1,49 ពាន់លាននាក់នៅទូទាំងពិភពលោកនិងមានការចុចមើលពាណិជ្ជកម្ម​ចំនួន 22 ពាន់លាន ក្នុងមួយឆ្នាំ ហ្វេសបុកកំពុងតែផ្តល់នូវឱកាសផ្សាយពាណិជ្ជកម្មជាច្រើនដល់អាជីវកម្មទាំងឡាយ។ ដូច្នេះហើយអតិថិជនលោកអ្នកគឺស្ថិតនៅលើហេ្វសបុក ។

 

2⃣ ចំណាយតិចក្នុងការផ្សាយពាណិជ្ជកម្ម


💡
ការផ្សាយពាណិជ្ជកម្មលើហេ្វសបុកគឺមិនគិតថ្លៃនោះទេ! តែមិនមែនទាំងអស់នោះទេ។ តាមពិតទៅមូលហេតុដែលលោកអ្នកត្រូវផ្សព្វផ្សាយលើវាគឺដោយសារតែចរាចរណ៍ធម្មតាលើទំព័រ អាជីវកម្មលោកអ្នកនៅមិនទាន់ទទួលបានលទ្ធផលឡើយ។
    ប្រសិនបើលោកអ្នកមិនសូវមានថវិការទេ លោកអ្នកគ្រាន់តែកំណត់ថវិកាសមល្មមសម្រាប់ប្រើ់់់ជា ប្រចាំលើហ្វេសបុកទៅបានហើយ។
    “សំណួរមិនមែនសួរថាតើលោកអ្នកត្រូវចំណាយប៉ុន្មានលើហ្វេសបុកទេ ប៉ុន្តែសួរថាតើប្រាក់លោកអ្នក អាចផ្សព្វផ្សាយបានប៉ុនណា” ។ “ប្រសិនបើលោកអ្នកចូលក្នុងវិស័យផ្សាយពាណិជ្ជកម្មលើហ្វេសបុក ហើយនោះ លោកអ្នកត្រូវផ្តោតអារម្មណ៍លើវានិងធ្វើតាមវិធីសាស្រ្តសាមញ្ញៗ នោះការចំណាយ លើ​បណ្តាញសង្គមលោកអ្នកនឹងមានប្រសិទ្ធិភាពដែលគួរឲ្យភ្ញាក់ផ្អើល” ។

3⃣ ហ្វេសបុកមានសមត្ថភាពពិសេសក្នុងការកំណត់គោលដៅ

💡ស្របពេលដែលការផ្សាយពាណិជ្ជកម្មមានច្រើនប្រភេទផ្សេងៗពីគ្នា ដូចជាពាណិជ្ជកម្មលើ វីដេអូជាដើមកម្រិតលម្អិតដែលទទួលបានពីសមត្ថភាពកំណត់គោលដៅរបស់ហេ្វសបុកគឺមិនគួរឲ្យជឿ។  លោកអ្នកអាចកំណត់គោលដៅរបស់លោកអ្នកជាអ្នកមានកេរ្តិ៍ឈ្មោះល្បី អ្នកមាន ឥទ្ធិពល ឬនរណាគេម្នាក់ក៏បាន។ មិនថាលោកអ្នកកំណត់តាមឥរិយាបថ ចំណង់ចំណូលចិត្ត កំណើនប្រជាជន ការទាក់ទងគ្នា អាយុ ភាសា ឬទីតាំង លោកអ្នកអាចយល់ដឹងបានកាន់តែច្រើន ជាមួយសមត្ថភាពនែការកំណត់គោលដៅទាំង​នេះ ហើយយកវាមកផ្ទៀងផ្ទាត់ដើម្បីធានាថាលោក អ្នកបំបាត់ចម្ងល់ និងដកអ្នកចុចមើលដែលមិនត្រូវនឹងគោលដៅទីផ្សារចេញ។

4⃣ ហ្វេសប៊ុកបង្កើនប្រសិទិ្ធភាពនៃការលក់


💡លោកអ្នកនៅតែមានភាពភ័យខ្លាចមែនទេ? លោកអ្នកអាចសាកល្បងកំណត់ទីផ្សារ ពាណិជ្ជកម្មរបស់ហេ្វសបុកលោកអ្នកតាមរយៈមុខងារកំណត់ទស្សនិកជន។ យុទ្ធសាស្រ្តនេះពិត ជាមានប្រសិទ្ធិភាពណាស់សម្រាប់អ្នកផ្សាយពាណិជ្ជកម្មព្រោះការកំណត់ទីផ្សារឡើងវិញបានជោគ ជ័យលុះត្រាតែលោកអ្នកកំណត់យកទស្សនិកជនដែលបានចូលមើលទំព័រអាជីវកម្មលោកអ្នកជាគោលដៅ ព្រោះពួកគេទំនងជាចាប់អារម្មណ៍លើផលិតផលឬការផ្តល់ជូនណាមួយរបស់លោកអ្នក។

5⃣  ហ្វេសបុកអាចរកឃើញគោលដៅថ្មីយ៉ាងងាយស្រួល

💡នៅពេលដែលលោកអ្នករកឃើញទស្សនិកជនដែលបានទិញផលិតផលឬសេវាកម្មលោកអ្នក លោកអ្នកអាចផលិតពួកគេបានទៀត។ ខ្ញុំគ្រាន់តែនិយាយលេងទេណា! លក្ខណៈពិសេសមួយ ដែលហៅថា “ទស្សនិកជនប្រហាក់ប្រហែល” អាចឲ្យលោកអ្នកកំណត់ទស្សនិកជនបាន នោះទំព័រ ហ្វេសបុកលោកអ្នកនឹងទៅដល់ទស្សនិកជនថ្មីដែលស្រដៀងនឹងទស្សនិកជនចាស់ ដែលពួកគេ ក៏ទំនងជាចាប់អារម្មណ៍លើអាជីវកម្មលោកអ្នកដែរ។

 

ទស្សនិកជនប្រហាក់ប្រហែលអាចបង្កើតឡើងដោយកម្មវិធីបម្លែងរបស់ហ្វេសបុក (ឧទាហរណ៍ កម្មវិធីបម្លែងពីការផ្សាយពាណិជ្ជកម្មលើម៉ាសុីនស្វែងរកដែលលោកអ្នកបានចំណាយលើវា!) ការ ដំឡើងទិន្នន័យពីកម្មវិធីទូរស័ព្ទ ឬពីទស្សនិកជនរបស់ទំព័រហ្វេសប៊ុកលោកអ្នកផ្ទាល់។ លោកអ្នកក៏ អាចកំណត់បន្ថែមលើទំហំនិងជម្រើសនៃគោលដៅរបស់លោកអ្នកដើម្បីធានាថាទស្សនិកជន ប្រហាក់ប្រហែលលោកអ្នកប្រាកដជាត្រូវនឹងអតិថិជនរបស់គោលដៅលោកអ្នក។